ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាផ្សព្វផ្សាយត្រៀមរៀបចំលទ្ធផលគន្លឹះក្នុងឆ្នាំ, ផែនការសកម្មភាពលម្អិត, និងផែនការថវិកាសម្រាប់ឆ្នាំ២០២៧ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៤ ខែសីហា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា គ.ស. ២០២៦, លោកស្រី ស៊ឹង ពៅរតនាមុនី ប្រធានការិយាល័យស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន អមលោកអនុប្រធានការិយាល័យ ១រូប នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយត្រៀមរៀបចំលទ្ធផលគន្លឹះក្នុងឆ្នាំ, ផែនការសកម្មភាពលម្អិត, និងផែនការថវិកាសម្រាប់ឆ្នាំ២០២៧ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ុំ យុទ្ធី អគ្គលេខាធិការរង នៃ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃ អ.គ.ហ.។ សិក្ខាសាលានេះដែរ ធ្វើឡើងនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ និងមានការអញ្ជើញចូលរួមពីតំណាងគ្រប់អង្គភាពអនុវត្តកម្មវិធីកែទម្រង់នៃក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តទាំង ២៥ ដែលរដ្ឋបាលរាជធានី ខេត្ត ចំនួន ១៣ ផងដែរ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងតម្រង់ទិសជូនអង្គភាពអនុវត្តទាំងអស់អំពី៖ 
(១) ក្របខ័ណ្ឌលទ្ធផលគន្លឹះរួមដែលត្រូវផ្តល់ការយកចិត្តទុកដាក់ក្នុងឆ្នាំ២០២៧
(២) គោលការណ៍គន្លឹះនៃការរៀបចំផែនការថវិកាឆ្នាំ២០២៧
(៣) នីតិវិធីនៃការអនុវត្តថវិកានិងកិច្ចលទ្ធកម្ម
(៤) ការរៀបចំផែនការលើកទឹកចិត្តឆ្នាំ២០២៧។

គូសបញ្ជាក់ផងដែរថា ការដាក់ឱ្យអនុវត្តនូវក្របខ័ណ្ឌគ្រប់គ្រងសមិទ្ធកម្ម ដែលជាចំណុចរបត់ថ្មីក្នុងការបង្កើនគណនេយ្យភាព និងការទទួលខុសត្រូវបន្ថែមចំពោះសមិទ្ធកម្ម តាមរយៈការផ្សារភ្ជាប់លទ្ធផលគន្លឹះក្នុងឆ្នាំ ផែនការសកម្មភាពលម្អិត ជាមួយនឹងកញ្ចប់ថវិកាគាំទ្រការអនុវត្តសកម្មភាព និងប្រាក់ឧបត្ថម្ភលើកទឹកចិត្ត សម្រាប់ការអនុវត្តក្របខ័ណ្ឌស្ដីពីការគ្រប់គ្រងសមិទ្ធកម្មបច្ចុប្បន្នកម្ម ដែលរាជរដ្ឋាភិបាលបានដាក់ចេញតាមរយៈសារាចរលេខ ១៤ សរ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ស្ដីពីការគ្រប់គ្រងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រកាសលេខ ៩៨៧ និងប្រកាសលេខ ៩៨៨ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីគោលការណ៍ យន្តការ នីតិវិធី និង ការតាមដាននិងវាយតម្លៃ សម្រាប់ការផ្តល់ការលើកទឹកចិត្ត ជូនក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕

ព័ត៌មានទាក់ទង